អគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកឌូបៃ នឹងបង្កើតតំបន់គ្រីបតូពិសេស

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយទីក្រុងឌូបៃ Dubai Media Office បាននិយាយកាលពីថ្ងៃចន្ទថា មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកឌូបៃ Dubai World Trade Centre (DWTC) នឹងក្លាយជាតំបន់គ្រីបតូ និងនិយតករសម្រាប់រូបិយប័ណ្ណគ្រីបតូ ព្រមទាំងទ្រព្យសម្បត្តិនិម្មិតផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអាជីវកម្មថ្មី ខណៈដែលការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់កើនឡើង។